ទម្រាំតែបានចេញ album ថ្មី វណ្ណដា ត្រូវបានជួបឧបសគ្គមិនតិចជាង៣ឆ្នាំនោះទេ..

កាលពីពេលថ្មីៗ បន្ទាប់ពីបានផលិតបទចម្រៀងរួមគ្នាជាមួយនឹង ក្មេងខ្មែរ ដែលមានចំណងជើងថា «ម្តាយ» ដោយទទួលបានការគាំទ្រយ៉ាសម្បើមនោះ វណ្ណដា ក៏បានឲ្យដឹងថា លោកនឹងត្រៀមចេញនូវ Album ថ្មីរបស់ខ្លួននៅក្នុងសប្តាហ៍ក្រោយនេះ មានឈ្មោះ «SKULL» បន្ទាប់ពីបរាជ័យមិនតិចដង ។


បើតាមការបង្ហើបមកកាន់ «ប្រជាប្រិយ» នៅក្នុង Album «SKULL» នេះដែរនឹងមានការសហការរួមគ្នាជាមួយនឹងតារាចម្រៀងយុវវ័យ ដូចជា «ក្មេងខ្មែរ» តារាចម្រៀង Original Song និង តារាចម្រៀងរ៉េបទាំងជនជាតិខ្មែរ និង កូនកាត់បរទេសដទៃទៀតផងដែរ ជាពិសេសនោះ គឺបងប្រុសបង្កើតរបស់លោក និងតារាចម្រៀងនារីមួយរូបទៀត ។

ទោះបីជា មិនទាន់ចេញនូវ Album «SKULL» នេះក្តីម្ចាស់បទ «J+O» រូបនេះក៏បានឲ្យដឹងថា «តាមពិត Album នេះលោកបានរៀបចំតាំងពី ៣ ឆ្នាំមុនមក ក៏ប៉ុន្តែបរាជ័យនៃការផលិត ព្រោះការខ្វះខាតបច្ចេកទេសផ្សេងៗ» ។


វីតាមីនឡើងគីឡូ ធានាគុណភាព១០០%






Post a Comment

0 Comments