បន្ទាប់ធនាគារជាតិ បើកិច្ចប្រជុំស្ដីពីការផ្អាកទទួលប្រាក់ដុល្លារអាមេរិក ប្រភេទ$1, $2 និង$5 មានអាជីវករនិងអ្នកលក់មួយចំនួននៅកម្ពុជាបដិសេធទទួលមិនទទួលក្រដាសប្រាក់ទាំងនេះ ពីអ្នកទិញឡើយ។
សម្ដេចបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ$1, $2, និង$5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។
នៅថ្ងៃនេះសម្ដេច បានជម្រាបបងប្អូនម្ដងទៀតនៅថ្ងៃនេះ ដោយសម្ដេចមានប្រសាសន៍ថា”សូមជម្រាបជូនបងប្អូនប្រជពលរដ្ឋទូទាំងប្រទេសអោយបានជ្រាបថា បេីបងប្អូនយកប្រាក់ដុល្លារទៅចាយឬទៅដូរបេីមានគេកាត់ទឹកឬកាត់ផុក សូមរាយការណ័ជម្រាបសមត្ថកិច្ចជាបន្ទាន់” ។
0 Comments